អភិវឌ្ឍចំណេះដឹង | March 15, 2021 | 1,575

បុរស​ដែល​បានក្លាយ​ជាសេដ្ឋី​នៅវ័យ៣០​ឆ្នាំ​ សារភាព​ពី​កំហុស​ហិរញ្ញ​វត្ថុ​តែ​មួយ​គត់​

លោក Grant Cardone ធ្លាប់​រស់​នៅ​ក្នុង​ភាព​លំបាក ព្រម​ទាំង​ជាប់​បំណុល​គេ​ច្រើន​នៅ​អាយុ​២១​ឆ្នាំ ហើយ​នៅ​អាយុ​៣០​ឆ្នាំ​លោក​បាន​ក្លាយ​ជា​សេដ្ឋី។

 

 

“ក្លាយ​ជា​អ្នក​​មាន និង​ក្លាយ​ជា​សេដ្ឋី​ជា​ប្រធានបទ​ដែល​ត្រូវ​ហាម។ វា​មិន​គួរ​ត្រូវ​បាន​ហាម​ទេ វា​ជា​រឿង​ដែល​អាច​​ធ្វើ​បាន”។ លោក Grant Cardone សរសេរ​នៅ Entrepreneur។

 

អ្នក​និពន្ធសៀវភៅ​ដែល​លក់​ដាច់​បំផុត​រូប​នេះ​បាន​លើក​ឡើង​ថា៖ “កំហុស​ហិរញ្ញវត្ថុ​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​ មិន​គិត​អោយ​ធំ។ ខ្ញុំ​លើក​ទឹក​ចិត្ត​អ្នក​អោយ​គិត​លើស​ពី​១​លាន​ដុល្លារ។ នៅ​លើ​លោក​នេះ​មិន​ខ្វះ​លុយ​ទេ គឺ​ខ្វះ​តែ​មនុស្ស​ដែល​គិត​ធំ​​”

 

មិន​មែន​តែ​សេដ្ឋី​រូប​នេះ​ទេ ដែល​លើក​ទឹក​ចិត្ត​អោយ​មនុស្ស​គិត​កម្រិត​ខ្ពស់។ ក្រោយ​ពី​សិក្សា​ពី​មនុស្ស​មាន​ទ្រព្យ​ជា​ច្រើន​នាក់ លោក Steve Siebold បាន​រក​ឃើញ​ថា មនុស្ស​មាន​ទ្រព្យ​ច្រើន បាន​កំណត់​ការ​រំពឹង​​ទុក​របស់​ពួក​គេ​ខ្ពស់ ពួក​គេ​មិន​ខ្លាច​នឹង​គិត​ធំ​ទេ។

 

អ្នក​និពន្ធ​រូប​នេះ​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ "តើ​អ្នក​មាន​គិត​របៀប​ណា" ​ថា "ទោះ​យ៉ាង​ណា គ្មាន​នរណា​ម្នាក់​ក្លាយ​ជា​អ្នក​មាន និង​សម្រេច​សុបិន​ដោយ​គ្មាន​ការ​រំពឹង​ខ្ពស់​នោះ​ទេ។ ទាប​បំផុត​ត្រូវ​គិត​រក​លុយ​១០​លាន​ដុល្លារ មិន​មែន​១​លាន​ទេ"

ប្រែសម្រួល៖ សិដ្ឋ

ប្រភព៖ Businessinsider

មតិយោបល់