អភិវឌ្ឍចំណេះដឹង | October 23, 2021 | 237

ផ្តោតលើការផ្លាស់ប្តូរផ្នត់គំនិតបើចង់គ្រប់គ្រងជីវិតខ្លួនឯង

នៅក្នុងស្ថានភាពពិភពលោកដូចពេលបច្ចុប្បន្ននេះ ការមានអារម្មណ៍មិនច្បាស់លាស់និងដូចជាបាត់បង់អ្វីម្យ៉ាងជារឿងធម្មតាទេ ជាពិសេសបើអ្នកជាសហគ្រិន។ តើអ្នកអាចកាត់ផ្តាច់ពីភាពអន្ទះសាដែលបង្កឡើងដោយកត្តាខាងក្រៅ និងត្រឡប់ទៅផ្តោតលើខ្លួនអ្នកនិងពាណិជ្ជកម្មរបស់អ្នកបានដោយរបៀបណា?

 

 

អ្នកមិនត្រឹមតែមានអនាគតនៃទីផ្សារដែលត្រូវប៉ានស្មានទុកមុនទេ ប៉ុន្តែនៅមានអតិថិជនដែលត្រូវបម្រើនិងបុគ្គលិកដែលត្រូវផ្តល់ប្រាក់ខែឱ្យទៀត។ ទោះជាមានរឿងអ្វីដែលកំពុងតែកើតឡើង ឬមានរឿងអ្វីខ្លះដែលអ្នកបានឆ្លងកាត់មកហើយនោះទេ ចម្លើយចាប់ផ្តើមចេញពីអ្នក។ សូមចងចាំថា ពាណិជ្ជកម្មរបស់អ្នកបង្កើតឡើងក្រោមទស្សនវិស័យរបស់អ្នក ពោលគឺវាជាផ្នែកមួយនៃគោលដៅនិងជីវិតរបស់អ្នក។ 

 

ដូច្នេះហើយ អ្នកត្រូវគិតត្រឡប់ទៅក្រោយវិញ និងរកមើលឱ្យឃើញថាអ្វីជាគោលដៅរបស់អ្នក? ហេតុអ្វីក៏អ្នកមានគោលដៅទាំងនោះ? ហើយមានអារម្មណ៍អ្វីខ្លះដែលទាញពីក្រោយគោលដៅទាំងនោះ? អ្នកអាចគ្រប់គ្រងលើជីវិតរបស់ខ្លួនឯងតាមរយការមិនបាត់បង់សញ្ញានៃមនុស្សដែលអ្នកចង់ប្រែក្លាយ។ 

 

ពិតជាគួរឱ្យភ្ញាក់ផ្អើលដែលនៅតែមានការយល់ច្រឡំអំពីអ្វីដែលមានន័យថាអ្នកមាន។ មនុស្សជាច្រើនយល់ថាការមានលុយខ្ទង់លានដុល្លារក្នុងគណនីធនាគារទើបក្លាយជាអ្នកមាន។ មនុស្សខ្លះទៀតក៏គិតថាការមានលុយរាប់លានដុល្លារនឹងជួយដោះស្រាយបញ្ហារបស់យើងបានទាំងអស់។ តើការយល់បែបនេះសំអាងលើអ្វី? 

 

អ្វីដែលច្រើនតែកើតឡើងចំពោះសហគ្រិនគឺថាគេកំណត់គោលដៅមិនច្បាស់លាស់ សម្រេចបានជោគជ័យខ្លះ និងជួបបញ្ហាខ្លះដែលធ្វើឱ្យគេបោះបង់គម្រោងទាំងមូលចោល។ អ្នកត្រូវកំណត់គោលដៅឱ្យបានច្បាស់បើចង់គ្រប់គ្រងជីវិតនិងពាណិជ្ជកម្មរបស់អ្នក។ អ្នកក៏ទទួលស្គាល់តួនាទីនៃផ្នត់គំនិតរបស់អ្នកដែរ។ ការពិតត្រូវឆ្លងកាត់ការចម្រោះនិងចម្រាញ់ចេញពីញាណនិងផ្នត់គំនិតរបស់អ្នក។ 

 

បើអ្នកអាចយល់តម្រូវការដើម្បីរុញច្រានខ្លួនឯងហើយអាចប្រឈមនឹងឧបសគ្គចំពោះមុខ អ្នកនឹងចាប់ផ្តើមរីកចម្រើននៅគ្រប់ផ្នែកនិងគ្រប់ស្ថានការណ៍ទាំងអស់។ ចាប់ផ្តើមស្វែងរកមគ្គុទ្ទេសក៍និងគំរូក្នុងការអភិវឌ្ឍខ្លួន។ អ្នកត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ នងដឹងថាចង់ទៅដល់ចំណុចណា ហើយត្រូវការអ្វីខ្លះដើម្បីគាំទ្រទៅដល់គោលដៅ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់