អភិវឌ្ឍចំណេះដឹង | October 22, 2021 | 211

លោកElon Musk មានទ្រព្យច្រើនជាងលោកBill Gates និងលោកWarren Buffett បូកចូលគ្នា

លោកElon Musk ជាCEO និងជាស្ថាបនិកក្រុមហ៊ុនTesla និងSpaceX បានបង្កើនទ្រព្យយ៉ាងច្រើន ហើយពេលនេះមានតម្លៃសរុប២៣៦ពាន់លានដុល្លារហើយ បើយោងតាមសន្ទស្សន៍Bloomberg Billionaires Index។

 

 

នៅក្នុងរបៀបនេះ មហាសេដ្ឋីម្នាក់នេះមានទ្រព្យ៣៩ពាន់លានដុល្លារច្រើនជាងលោកJeff Bazos ជាស្ថាបនិកក្រុមហ៊ុនAmazon និងក្រុមហ៊ុនBlue Origin ដែលធ្លាប់ជាកំពូលអ្នកមានក្នុងពិភពលោកនាពេលថ្មីៗនេះ និងមានទ្រព្យសរុប១៩៧ពាន់លានដុល្លារ។ 

 

កំណើនទ្រព្យរបស់កំពូលសហគ្រិនដែលមានដើមកំណើនពីប្រទេសអាហ្វ្រិចខាងត្បូងម្នាក់នេះគឺដោយសារការលក់ភាគហ៊ុនក្នុងក្រុមហ៊ុនSpaceX របស់លោក ដែលធ្វើឱ្យទ្រព្យសរុបរបស់លោកមានចំនួនច្រើនជាងទ្រព្យរបស់លោកBill Gates (១៣០ពាន់លានដុល្លារ) និងលោកWarren Buffett (១០៣ពាន់លានដុល្លារ)បូកបញ្ចូលគ្នាទៅទៀត។ 

 

កាលពីខែកញ្ញាកន្លងទៅម្ចាស់ក្រុមហ៊ុនTesla ម្នាក់នេះបានក្លាយជាកំពូលអ្នកមានលំដាប់ទីបី នៅពេលទ្រព្យលោកកើនឡើងដល់២០០ពាន់លានដុល្លារ គឺស្ថិតនៅក្រោមលោកJeff Bezos និងលោកWarren Buffett។ 

 

លោកElon Musk មានដំណើរជីវិតយ៉ាងអស្ចារ្យ គឺលោកចេះបង្កើតនិងលក់កម្មវិធីកុំព្យូទ័រតាំងពីអាយុ១២ឆ្នាំ ហើយបានបង្កើតនិងលក់ក្រុមហ៊ុនជាច្រើន ដូចជាPayPal និងZip2 ជាដើម។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់