អចលនទ្រព្យ | September 23, 2021 | 188

ហេតុអ្វីម្ចាស់អចលនវត្ថុដាក់ជួលចាំបាច់ត្រូវទិញការធានារ៉ាបរង

ការជួលផ្ទះ អគារ ឃ្លាំង ឬដីអាចក្លាយជាជម្រើសអស្ចារ្យដើម្បីទទួលបានប្រាក់ចំណូលបន្ថែមដោយមិនបាច់រវល់ធ្វើការរាល់ថ្ងៃ។ នៅក្នុងបរិបទនេះ ការមានការធានារ៉ាប់រងជារឿងសំខាន់ណាស់សម្រាប់ភាពស្ងប់ចិត្តរបស់អ្នក និងសន្តិសុខនៃអចលនវត្ថុរបស់អ្នក។ 

 

 

ប៉ុន្តែតើអ្នកដឹងអ្វីខ្លះអំពីការធានារ៉ាប់រងអចលនវត្ថុ? នេះជាគោលនយោបាយមួយដើម្បីការពារអចលនវត្ថុពីការខូចខាតឬគ្រោះថ្នាក់ណាមួយពីអ្នកជួលឬពីភាគីទីបី ឬក៏កត្តាផ្សេងៗទៀត។ បើអ្នកមានការធានារ៉ាប់រងប្រភេទនេះ អ្នកនឹងអាចជៀសផុតពីការខាតបង់ហិរញ្ញវត្ថុដោយសារការខូចខាតណាមួយចំពោះអចលវត្ថុរបស់អ្នក ឬក្នុងហេតុការណ៍ណាមួយដែលអ្នកត្រូវទទួលខុសត្រូវចំពោះការខូចខាតដល់ភាគីទីបី។ 

 

យោងតាមអ្នកជំនាញ គោលនយោបាយនៃការធានារ៉ាប់រងប្រភេទនេះគ្របដណ្តប់លើការធានារ៉ាប់រងលើសពីកម្រិតធម្មតា ដោយរួមទាំងការខូចខាតដែលបណ្តាលមកពីឧបទ្ទវហេតុ ឬបាតុភូតធម្មជាតិ ដូចជា៖

 

អគ្គិភ័យ ហេតុការបំផ្ទុះ ទឹកជំនន់ គ្រោះរញ្ជួយដី ការផ្ទុះភ្នំភ្លើង ការលេចធ្លាយសារធាតុពុល ការលួច និងការប្លន់ជាដើម។ ការធានារ៉ាប់រងនេះគ្រប់ដណ្តប់លើការខូចខាតចំពោះអ្នកជួលឬបុគ្គលិកដែលធ្វើការនៅក្នុងអចលនវត្ថុនោះ។ នៅក្នុងរបៀបដូចគ្នានេះដែរ វាក៏ការពារម្ចាស់អចលនវត្ថុក្នុងករណីដែលអ្នកជួលមិនបំពេញកាតព្វកិច្ច ឬបង្កការខូចខាតដល់អចនវត្ថុ។ 

 

ក្នុងចំណោមការខូចខាតប្រភេទនេះ មានដូចជា៖ ការខូចខាតផ្នែកនៃសំណង់និងផ្នែកលម្អចំពោះអចលនវត្ថុ ការលូចឬបាត់បង់ផ្នែកណាមួយនៃអចលនវត្ថុ ការខូចខាត ឬបំផ្លិចបំផ្លាញទាំងស្រុងពីអ្នកជួល ការមិនបំពេញតាមលក្ខខណ្ឌពីភាគីអ្នកជួល ការមិនព្រមចុះចេញក្រោយពេលផុតកំណត់ជួល និងការបំពានផ្សេងទៀត។ 

 

យោងតាមអ្នកជំនាញ ការមានធានារ៉ាប់រងប្រភេទនេះពិតជាចាំបាច់ណាស់ ជាពិសេសបើអ្នកចង់មានសន្តិសុខនិងការគាំទ្រខ្លះៗក្នុងនាមជាម្ចាស់អចលនវត្ថុ ដោយសារហានីភ័យតែងតែមានជានិច្ចក្នុងទម្រង់ផ្សេងៗតាំងពីការមិនព្រមបង់ថ្លៃជួលឡើងទៅ។ ដំណើរការទិញការធានារ៉ាប់រងប្រភេទនេះមានភាពស្មុគស្មាញនិងថ្លៃខ្ពស់បន្តិច ហើយដោយសារហេតុផលនេះទោះទើបការមានការធានារ៉ាប់រងជួយអ្នកទាំងផ្នែកច្បាប់និងការប្រឹក្សាផ្តល់យោបល់ក្នុងករណីមានហេតុការណ៍មិនល្អកើតឡើង។

 

ប្រែសម្រួល៖ វេហា

មតិយោបល់