អចលនទ្រព្យ | September 20, 2021 | 155

សង្កាត់ទីមួយក្នុងក្រុងហូជីមិញ ជាកន្លែងវិនិយោគល្អបំផុត

ខណ្ឌទីមួយនៃក្រុងហូជីមិញដែលមានភាពមមាញឹកនិងទិដ្ឋភាពសម្បូរបែបជាឱកាសល្អសម្រាប់ទីផ្សារអចលនវត្ថុលំដាប់ទំនើបៗ។ ខណ្ឌនេះជាកន្លែងដែលគេអាចរកបានអាហារល្អៗ ហាងទំនិញទាន់សម័យ និងការកម្សាន្តពេលរាត្រីយ៉ាងអស្ចារ្យ។ បើទោះជាតម្លៃក្នុងតំបន់ពាណិជ្ជកម្មនេះកើនឡើងខ្ពស់ ក៏វានៅមិនមែនជាឧបសគ្គចំពោះអ្នកទិញទាំងក្នុងស្រុកនិងអន្តរជាតិនោះទេ។ បន្ថែមពីលើនេះ នៅមានកត្តាផ្សេងទៀតដែលធ្វើឱ្យតំបន់នេះក្លាយជាកន្លែងល្អបំផុតសម្រាប់ការវិនិយោគ៖

 

 

១/ ចរាចរណ៍

ក្នុងពេលដែលមានចំនួនប្រជាជននិងសេដ្ឋកិច្ចកើនឡើង ខណ្ឌទីមួយត្រូវប្រឈមនឹងការសម្រេចចិត្តសំខាន់មួយទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ ប្រព័ន្ធចរាចរណ៍ក្នុងក្រុងមានលក្ខណៈចម្រុះបំផុតក្នុងតំបន់នេះ ពោលគឺមានទាំងមហាវិថី គមនាគមន៍សាធារណៈដែលមានទាំងរថយន្តនិងខ្សែរថភ្លើងក្រោមដី។ ខណ្ឌទីមួយស្ថិតនៅក្នុងចំណុចកណ្តាលនៃក្រុង និងភ្ជាប់ទៅខណ្ឌជិតខាងនៅជុំវិញទាំងប្រាំទៀត។  

 

២/ ភាពងាយស្រួល

ខណៈដែលចំនួនអ្នករស់នៅមានជាង២០ម៉ឺននាក់ ខណ្ឌទីមួយផ្តល់ជូនភាពងាយស្រួលជាច្រើនតាំងពីហាងទំនិញទំនើបៗ រហូតដល់កន្លែងទាក់ទាញទេសចរដ៏ពេញនិយម។ មជ្ឈមណ្ឌលពាណិជ្ជកម្ម មានដូចជា Saigon Center, Diamond Plaza, Vincom Center, Parkson Le Thanh Ton ចំណែកឯសណ្ឋាគារវិញមានដូចជា InterContinential Saigon, Rex Saigon, New World Saigon, Nikko Saigon, Lotte Legend Saigon, Pullman Saigon Center ហើយមន្ទីរពេទ្យលំដាប់ខ្ពស់ក៏មានច្រើនដែរដូចជា HCMC Eye Hospital, Children’s Hospital 2,  Saigon International Maternity Hospital, Tu Du Hospital។ បន្ថែមពីលើនេះ ក៏នៅមានសាខាធនាគារជាច្រើន សាលារៀន និងភោជនីដ្ឋានដែលបម្រើដល់សហគមន៍នេះ។ 

 

៣/ បរិស្ថានល្អ 

ខណ្ឌទីមួយស្ថិតនៅក្នុងកន្លែងដែលហ៊ុមព័ទ្ធដោយរុក្ខជាតិជាច្រើននៅតាមដងផ្លូវ ដែលជួយបាំងកម្តៅទាំងអ្នកធ្វើដំណើរតាមម៉ូតូនិងថ្នើរជើង។ ដោយសារមានចិញ្ចឹមផ្លូវធំទូលាយ តំបន់នេះផ្តល់លក្ខណៈងាយស្រួលបំផុតសម្រាប់ការដើរកម្សាន្តទាំងពេលថ្ងៃនិងពេលយប់ ហើយក៏មានដងទន្លេនិងស្ទឹងខ្វាត់ខ្វែង ព្រមទាំងឧទ្យានជាច្រើនដូចជា Tao Dan Park, Le Van Tam Park, September 23 Park, Botanical Garden ដែលសាកសមបំផុតសម្រាប់អ្នកត្រូវការកន្លែងហាត់ប្រាណក្នុងធម្មជាតិ។ 

 

៤/ ឱកាសវិនិយោគច្រើន

ស្របពេលដែលមានតម្រូវការអចលនវត្ថុលំដាប់ទំនើបៗជាច្រើន អត្រានៃការទិញនិងជួលមានកម្រិតខ្ពស់លើទីផ្សារអចលនវត្ថុក្នុងក្រុងបាងកកឬក្រុងសិង្ហបុរីទៅទៀត។ ដោយសារមានឱកាសចំណេញអស្ចារ្យបែបនេះ ខណ្ឌទីមួយមានភាពទាក់ទាញខ្លាំងទាំងក្នុងភ្នែកអ្នកវិនិយោគិនក្នុងស្រុកនិងអន្តរជាតិ។ ដោយសារភាពមិនសូវសម្បូរនៃអចលនវត្ថុ សត្តានុពលរីកចម្រើនក៏មានកាន់តែខ្ពស់នៅក្នុងពេលអនាគត។ ក្រុមអ្នកជំនាញកត់សម្គាល់ឃើញតម្លៃអចលនវត្ថុក្នុងតំបន់នេះកើនឡើងទ្វេដងពីឆ្នាំ២០១៥ដល់២០២០។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់