អចលនទ្រព្យ | September 17, 2021 | 144

រៀនស្គាល់គន្លឹះមូលដ្ឋានអំពីការវិនិយោគលើអចលនវត្ថុ

នៅពេលត្រូវរកលុយក្នុងការវិនិយោគលើអចលនវត្ថុ អ្នកមានជម្រើសច្រើនដើម្បីអនុវត្ត។ បើទោះជាគំនិតនេះងាយស្រួលយល់ ក៏កុំច្រឡំគិតថាវាងាយស្រួលអនុវត្តឱ្យសោះ។ ការយល់អំពីមូលដ្ឋាននៃវិស័យអចលនវត្ថុអាចជួយវិនិយោគិនឱ្យបង្កើនឱកាសរកប្រាក់ចំណូល ពីព្រោះអចលនវត្ថុផ្តល់លទ្ធភាពច្រើនបើអនុវត្តបានត្រឹមត្រូវ។ យ៉ាងហោចណាស់មានវិធីចម្បងបីយ៉ាងដែលអ្នកអាចរកលុយបានក្នុងវិស័យអចលនវត្ថុ៖

១. ការឡើងតម្លៃអចលនវត្ថុ

២. ចំណូលពីការជួល

៣. ផលចំណេញពីសកម្មភាពពាណិជ្ជកម្មនៅលើអចលនវត្ថុនោះ

 

 

ពិតណាស់ថានៅមានមធ្យោបាយផ្សេងទៀត ទោះជាដោយផ្ទាល់ក្តីឬដោយប្រយោលក្តី ក្នុងការបង្កើតផលចំណេញពីការវិនិយោគលើអចលនវត្ថុ។ ទោះជាយ៉ាងណា ក៏មធ្យោបាយទាំងបីខាងលើជាផ្នែកដែលលេចធ្លោក្នុងការបង្កើនប្រាក់ចំណូលនិងផលចំណេញដែលមិនបាច់ប្រឹងដែរ។ 

 

ជាការសំខាន់ណាស់ដែលអ្នកត្រូវដឹងថាតម្លៃអចលនវត្ថុមិនមែនសុទ្ធតែកើនឡើងជានិច្ចទេ ពីព្រោះថាទីផ្សារអចលនវត្ថុក៏មានពេលដួលរលំដែរ។ តាមពិតទៅ តម្លៃអចលនវត្ថុកម្រឈ្នះអត្រាអតិផរណាណាស់។ ឧទាហរណ៍ថាបើអ្នកមានអចលនវត្ថុមួយកន្លែងដែលមានតម្លៃកន្លះលានដុល្លារ ហើយអតិផលរណាមានអត្រា៣% អចលនវត្ថុរបស់អ្នកអាចនឹងលក់បានក្នុងតម្លៃ១៥ម៉ឺនខ្ពស់ជាងកន្លះលាននៃតម្លៃដើមនោះមែន (ឬស្មើនឹង $500,000 x 1.03%) ប៉ុន្តែអ្នកមិនបានចំណេញឬមានជាងឆ្នាំមុនទេ។ ហេតុផលគឺថាលុយ១៥ម៉ឺនដែលអ្នកគិតថាចំណេញនោះមិនមែនជាតម្លៃពិតប្រាកដទេ ពីព្រោះវាកើនឡើងដោយសារចរន្តនៃអត្រាអតិផរណាក្នុងស្ថានភាពសេដ្ឋកិច្ចទូទៅតែប៉ុណ្ណោះ។ 

 

ចំណោះការជួលអចលនវត្ថុវិញ អ្នកអភិវឌ្ឍអចលនវត្ថុអាចសម្លឹងរកមើលគម្រោងឬការអភិវឌ្ឍ ស្ថានភាពសេដ្ឋកិច្ចជុំវិញគម្រោងនោះ ឬតម្លៃអចលនវត្ថុ ហើយកំណត់តម្លៃជួលនៅក្នុងពេលអនាគតដើម្បីផ្គត់ផ្គង់ការវាយតម្លៃបច្ចុប្បន្ន។ បើមិនដូច្នេះទេ តម្លៃបច្ចុប្បន្នអាចនឹងមើលទៅថ្លៃជ្រុលដោយផ្អែកលើលក្ខខណ្ឌជុំវិញការអភិវឌ្ឍបច្ចុប្បន្ននេះ។ ទោះជាយ៉ាងណា ដោយសារអ្នកយល់ស្ថានភាពសេដ្ឋកិច្ច កត្តាទីផ្សារ និងឥរិយាបថអ្នកប្រើប្រាស់ វិនិយោគិនអាចមើលឃើញផលចំណេញក្នុងពេលអនាគតបាន។ 

 

អ្នកអាចនឹងឃើញសណ្ឋាគារចាស់មួយនៅលើដីដែលល្អ ហើយអាចប្រែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មានសក្តានុពល ដែលមានអគារការិយាល័យច្រើនសម្រាប់ដាក់ជួល។ ការប្រមូលលុយពីការជួលអចលនវត្ថុមានភាពសាមញ្ញណាស់ដែលកូនក្មេងក៏អាចយល់បានដែរ។ ទោះជាយ៉ាងណា អ្នកក៏ត្រូវយល់អំពីការជួលជុលនិងកែច្នៃដែរ។ 

 

មធ្យោបាយចុងក្រោយនៃការរកលុយពីការវិនិយោគអចលនវត្ថុគឺត្រូវពាក់ព័ន្ធនឹងសេវាជំនាញនិងសកម្មភាពពាណិជ្ជកម្មមួយចំនួន។ បើអ្នកមានអគារមួយកន្លែង អ្នកអាចបង្កើតជាកន្លែងលក់ទំនិញបាន។ ហើយបើអ្នកយកកន្លែងនោះធ្វើជាកន្លែងលាងសម្អាតរថយន្ត ក៏អ្នកទទួលបានចំណូលពីសេវាកម្មនោះជាប្រចាំដែរ។ ទោះជាយ៉ាងណា ការវិនិយោគទាំងអស់នេះតម្រូវឱ្យមានចំណេះដឹងជំនាញតូចៗជាច្រើនទៀតដូចជាការរចនា និងប្រតិបត្តិការជាដើម។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់