អចលនទ្រព្យ | September 16, 2021 | 146

គំនិតធ្វើទីផ្សារអលនវត្ថុបែបងាយៗនិងមានប្រសិទ្ធភាព

ឧស្សាហកម្មអចលនវត្ថុតែងតែឡើងចុះទៅតាមស្ថានភាពសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ ទោះជាយ៉ាងណា ការប្រកួតប្រជែងនៅក្នុងវិស័យមួយនេះនៅតែមានសន្ទុះជាងវិស័យផ្សេងទៀត ហើយបច្ចុប្បន្ននេះ អ្នកត្រូវការយុទ្ធសាស្រ្តធ្វើទីផ្សារទាំងនៅលើអ៊ីនថឺណិតនិងនៅក្រៅអ៊ីនថឺណិតដើម្បីឈានមុខគេ។ 

 

 

ក្នុងពេលដែលភ្នាក់ងារអចលនវត្ថុនៅតែជាមនុស្សសំខាន់ក្នុងដំណើរការទិញលក់ផ្ទះ ក៏អ្នកទិញចាប់ផ្តើមស្រាវជ្រាវកាន់តែច្រើននៅលើអ៊ីនថឺណិតមុននឹងគេទៅជួបអ្នកជំនាញ។ ការសិក្សាបានរកឃើញថាអ្នកទិញជាង៩០ភាគរយប្រើប្រាស់អ៊ីនថឺណិតដើម្បីចាប់ផ្តើមដំណើរស្រាវជ្រាវទិញផ្ទះ ដែលជំរុញឱ្យភ្នាក់ងារអចលនវត្ថុត្រូវបង្ហាញវត្តមានកាន់តែខ្លាំងនៅលើអ៊ីនថឺណិតដែរ។ បើអ្នកជាភ្នាក់ងារ ហើយមិនសូវសកម្ម និងគ្មានបណ្តាញទំនាក់ទំនងលើអ៊ីនថឺណិតទេ អ្នកនឹងខកខានឱកាសធំហើយ។  

 

ខាងក្រោមនេះជាគន្លឹះនិងគំនិតងាយៗមួយចំនួនដែលជួយអ្នកឱ្យប្រើប្រាស់យុទ្ធសាស្រ្តធ្វើទីផ្សារកាន់តែមានប្រសិទ្ធភាព៖

 

១/ កំណត់អាទិភាពបង្កើតវត្តមាននៅលើអ៊ីនថឺណិត

អ្នកត្រូវមានគណនីបណ្តាញសង្គមសំខាន់និងពេញនិយមមួយចំនួនដូចជា Facebook Twitter Telegram Pinterest Google+ និង Instagram ជាដើម។ ពេលមានគណនីបណ្តាញសង្គមនេះហើយ កុំភ្លេចចំណាយពេលខ្លះដើម្បីឆ្លើយឆ្លង ចែករំលែកដំណឹងល្អៗ និងផ្សព្វផ្សាយអចលនវត្ថុដែលអ្នកកំពុងតែមានក្នុងដៃ។ 

 

២/ យកចិត្តទុកដាក់លើការប្រកួតប្រជែង

តើក្រុមអ្នកជំនាញក្នុងវិស័យអលចនវត្ថុក្នុងតំបន់របស់អ្នកកំពុងតែធ្វើអ្វីខ្លះ? តើគេហទំព័ររបស់គេមានលក្ខណៈដូចម្តេច? តើគណនីបណ្តាញសង្គមរបស់គេមានសកម្មភាពកម្រិតណា? យកចិត្តទុកដាក់និងតាមដានមើលគួរប្រជែងធ្វើអ្វីខ្លះ បន្ទាប់មកជៀសវាងបង្កើតកំហុសតាមគេ ហើយកុំភ្លេចយកតម្រាប់តាមជោគជ័យរបស់គេ។ 

 

៣/ ធ្វើខ្លួនឱ្យគេងាយទាក់ទង

រាយបណ្តាញទំនាក់ទំនងរបស់អ្នកនៅគ្រប់កន្លែងទាំងអស់ដែលអ្នកអាចចែកចាយបានទាំងនៅក្នុងកន្លែងជាក់ស្តែងនិងនៅលើអ៊ីនថឺណិត។ អ្នកត្រូវធ្វើយ៉ាងណារចនាទំនាក់ទំនងរបស់អ្នកឱ្យមានភាពទាក់ទាញនិងងាយស្រួលដល់មនុស្សដែលចង់ដឹងសាកសួរគ្រប់ពេល។ 

 

៤/ រចនានាមបណ្ណឱ្យទាក់ទាញបំផុត

អ្នកមិនត្រូវស្ទាក់ស្ទើរក្នុងការជួលមនុស្សជំនាញឱ្យរចនានាមបណ្ណរបស់អ្នកឱ្យមានលក្ខណៈទាក់ទាញបំផុតគួរឱ្យចង់បានពីមនុស្សគ្រប់គ្នា។ បន្ទាប់មកកំណត់ពេលមួយថ្ងៃរៀងរាល់សប្តាហ៍ដើម្បីឈរចែកនាមបណ្ណនោះឱ្យដូចមនុស្សដែលចែកខិត្តបណ្ណផ្សព្វផ្សាយភីហ្សាដែរ។ 

 

៥/ ប្រើប្រាស់រូបភាពក្នុងតំបន់ទាំងមូល

បើនិយាយឱ្យចុះទៅ អ្នកមិនគ្រាន់តែផ្សព្វផ្សាយលក់ផ្ទះឬដីមួយកន្លែងដែលអ្នកមាននោះទេ ប៉ុន្តែអ្នកកំពុងតែលក់តំបន់ទាំងមូលជុំវិញផ្ទះនិងដីនោះ។ អ្នកត្រូវធ្វើយ៉ាងណាបង្អួតចំណុចល្អៗនៃតំបន់ទាំងមូលដែលអ្នកកំពុងតែលក់នោះ ដោយបង្ហាញរូបថតស្រស់ស្អាតនិងទិដ្ឋភាពទាក់ទាញនៃតំបន់នោះ ដោយពន្យល់អត្ថប្រយោជន៍ផ្សេងៗទៀតដែលមិនអាចបង្ហាញបានតាមរយៈរូបភាព។

 

៦/ ជួលអ្នកថតរូបអាជីព

ការផ្សព្វផ្សាយអចលនវត្ថុដោយជោគជ័យត្រូវពឹងផ្អែកយ៉ាងខ្លាំងលើរូបភាពដែលទាក់ទាញ។ រូបថតមិនស្រស់ស្អាតពិបាកទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទៅណាស់ សូម្បីតែអ្នកមានផ្ទះឬដីអស្ចារ្យយ៉ាងណាក៏ដោយ។ ជាការចាំបាច់ណាស់ដែលអ្នកត្រូវមានរូបថតទីតាំងដែលគួរឱ្យចង់មើល ហើយអ្វីៗទាំងអស់នេះស្ថិតនៅក្នុងការរៀបចំនិងសិល្បផ្តោតលើជ្រុងជ្រោយនៃអ្នកជំនាញខាងថតរូប។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់