អចលនទ្រព្យ | September 13, 2021 | 151

ក្រុងហុងកុងជាកន្លែងដែលមានផ្ទះជួលតម្លៃខ្ពស់បំផុតក្នុងពិភពលោក

ការសិក្សាស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកជំនាញអង់គ្លេសបានបង្ហាញថាតម្លៃមធ្យមនៃការជួលផ្ទះដែលមានបន្ទប់គេងបីក្នុងប្រទេសនិងក្រុងជាង៥០នៅទូទាំងពិភពលោក។ នៅក្នុងរបាយការណ៍នោះ ក្រុងបីរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកស្ថិតនៅក្នុងចំណោមកន្លែងទាំង១០ដែលមានតម្លៃជួលខ្ពស់បំផុត។ 

 

 

ក្រុងហុងកុងស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់ដែលមានតម្លៃជួលប្រចាំខែ៣៨៣៦ដុល្លារ។ តម្លៃខ្ពស់នេះបណ្តាលមកពីក្រុងហុងកុងមានមនុស្សរស់នៅច្រើន គឺក្នុងទំហំដី១១១០គីឡូម៉ែត្រក្រឡា មានមនុស្សចំនួន៧,៥លាននាក់រស់នៅ។

 

ចំណែកប្រទេសសិង្ហបុរីស្ថិតនៅក្នុងលំដាប់ថ្នាក់លេខពីរ ដែលមានតម្លៃជួលផ្ទះប្រចាំខែ៣១៣១ដុល្លារ ហើយប្រទេសអូស្រ្តាលីឈរក្នុងលំដាប់ថ្នាក់លេខ៣ ដែលមានតម្លៃជួលប្រចាំខែ១៧៧៥ដុល្លារ។ 

 

ប្រហែលមិនមានអ្វីចម្លែកទេដែលក្រុងហុងកុងមានតម្លៃជួលផ្ទះខ្ពស់ជាងគេក្នុងពិភពលោកនេះ ពីព្រោះថាក្នុងពេលកន្លែងទៅនេះ ពីព្រោះថាក្នុងពេលកន្លងទៅនេះ គ្រាន់តែចំណតសម្រាប់រថយន្តមួយគ្រឿងក៏មានតម្លៃជាងមួយលានដុល្លារដែរ។ 

 

ចំណតរថយន្តដែលមានតម្លៃខ្ពស់បំផុតមួយនេះស្ថិតនៅក្នុងតំបន់ដែលទំនើបរបស់ក្រុមអភិជន។ ចំណតរថយន្តមួយនេះមានទំហំ១២,៥ម៉ែត្រក្រឡា និងជាផ្នែកមួយគម្រោងអភិវឌ្ឍនៅតំបន់The Peak ដែលគេអាចមើលឃើញទេសភាពស្រស់ស្អាតពីលើកំពង់ផែ Victoria ហើយក៏ជាតំបន់ដែលស្ថិតនៅក្នុងក្រុមអចលនវត្ថុមានតម្លៃខ្ពស់បំផុតក្នុងពិភពលោកដែរ។

 

ទីផ្សារអចលនវត្ថុទំនើបៗបានស្ទុះងើបឡើងវិញក្រោយពេលជួបស្ថានភាពមិនច្បាស់លាស់ដែលបណ្តាលមកពីភាពចលាចលនយោបាយក្នុងក្រុងនេះ និងរងឥទ្ធិពលសេដ្ឋកិច្ចមិនល្អពីការរាតត្បាតនៃជំងឺកូវីដ១៩។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់