អចលនទ្រព្យ | July 30, 2021 | 177

ហេតុផលដែលគួរតែវិនិយោគអចលនវត្ថុក្នុងតំបន់អាស៊ី

កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបានកើនឡើងខ្ពស់ជាងទ្វីបផ្សេងទៀតក្នុងរយៈពេល៣ទសវត្សចុងក្រោយនេះ។ គ្មានកន្លែងណាដែលមានចំនួនប្រជាជនល្អហើយសេដ្ឋកិច្ចរីកចម្រើនដូចនៅតំបន់អាស៊ីនេះទេ។ ប្រជាជនជាង៤.៤ពាន់លាននាក់ក្នុងចំណោមប្រជាពលរដ្ឋជាង៧ពាន់លាននាក់រស់នៅក្នុងទ្វីបអាស៊ី។ ដូច្នេះតាមរយៈការវិនិយោគនៅក្នុងតំបន់អាស៊ី អ្នកវិនិយោគលើចំនួនប្រជាជនដ៏ច្រើន។  

 

 

ប្រហែលអ្នកឆ្ងល់ថាចំនួនមនុស្សច្រើននេះជួយដល់កំណើនសេដ្ឋកិច្ចអាស៊ីបានដោយរបៀបណា។ ការមានចំនួនប្រជាជនច្រើនមិនមែនសុទ្ធតែជាសញ្ញាវិជ្ជមានសម្រាប់ការវិនិយោគទេ ប៉ុន្តែវាពិតជាជួយបានច្រើនរបៀបណាស់។ ប្រទេសដែលមានប្រជាជនច្រើនដូចចិន ឥណ្ឌា និងឥណ្ឌូនេស៊ីជាដើមមានទីផ្សារអ្នកប្រើប្រាស់ធំ ហើយក៏ជាកន្លែងដែលក្រុមហ៊ុនអន្តរជាតិចង់ពង្រីកវត្តមានដែរ។ 

 

ពាណិជ្ជកម្មបរទេសមានផលចំណេញច្រើនក្នុងតំបន់អាស៊ីដោយសារចំនួនប្រជាជនច្រើននិងឥទ្ធិពលដែលនាំទៅរកការរីកចម្រើនកាន់តែខ្ពស់។ ការវិនិយោគពីកន្លែងផ្សេងបានប្រមូលផ្តុំគ្នាបង្កើតក្រុមហ៊ុនផលិតនិងផ្តោតលើការប្រើប្រាស់ក្នុងប្រទេសចិននិងតំបន់អាស៊ាន។ ហើយប្រទេសអាស៊ានដែលមានកម្លាំងសេដ្ឋកិច្ចតូចៗក៏ទទួលបានប្រយោជន៍ពីការវិនិយោគរបស់ប្រទេសជិតខាងធំៗដែរ។ ភ្ញៀវទេសចរ និងការវិនិយោគពីប្រទេសចិននិងឥណ្ឌាបានជួយទីផ្សារឈានមុខជិតខាងតាមរយៈការបង្កើតតម្រូវការចំពោះឧស្សាហកម្មនិងសេវាកម្មដែលមិនអាចកើតឡើងដោយខ្លួនឯងបាន។ 

 

តំបន់អាស៊ីក៏មានជម្រើសវិនិយោគជាច្រើនបែបដែរ។ សេដ្ឋកិច្ចរបស់តំបន់នេះមានភាពចម្រុះជាច្រើនដែលមិនអាចរកបាននៅកន្លែងផ្សេង។ ជាក់ស្តែង អ្នកមិនអាចរកបានទីផ្សារមួយចំនួនទេបើអ្នកវិនិយោគក្នុងតំបន់អាមេរិកខាងត្បូងឬនៅទ្វីបអាហ្វ្រិក ពីព្រោះមិនមានប្រទេសជឿនលឿននៅជុំវិញដូចប្រទេសជប៉ុន និងសិង្ហបុរីជាដើម។ ប្រទេសជឿនលឿនទាំងនេះមានភាពចាំបាច់ណាស់ដោយសារគេអាចជួយបំពេញការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងឱកាសការងារនៅក្នុងប្រទេសជិតខាង។ 

 

អាស៊ីជាទ្វីបតែមួយគត់ដែលអ្នកអាចរកបានទីផ្សារគ្រប់ប្រភេទ។ កម្លាំងនៃប្រភេទទីផ្សារទាំងអស់នេះជួយបំពេញគ្នាទៅវិញទៅមក។ ហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់អាស៊ីដែលអនុញ្ញាតដល់ការវិនិយោគក៏ប្រសើរជាងកន្លែងផ្សេងទៀតដែរ។ បើនិយាយឱ្យខ្លីទៅ ការវិនិយោគនៅក្នុងតំបន់អាស៊ីមានភាពងាយស្រួលជាងកន្លែងផ្សេងទៀត ហើយក៏មានជម្រើសច្រើន ឱកាសប្រសើរជាង និងសក្តានុពលធំក្នុងការរីកចម្រើន។

 

 

ប្រែសម្រួល៖ វេហា

មតិយោបល់