អភិវឌ្ឍចំណេះដឹង | April 12, 2021 | 908

កំពូលអ្នកមានទាំង១០នាក់របស់ប្រទេសចិននៅឆ្នាំ២០២១

ចាប់តាំងពីមនុស្សនៅពីក្រោយការបង្កើតកម្មវិធី Tik-Tok រហូតដល់ឈ្មួញលក់ទឹកសុទ្ធ កំពូលអ្នកមានរបស់ប្រទេសចិនកាន់តែមានខ្លាំងឡើងដោយសារគេបានបង្កើនទ្រព្យស្ទើរតែទ្វេដងបើប្រៀបនឹងឆ្នាំមុន។

 

សម្រាប់ឆ្នាំ២០២១នេះ ប្រទេសចិនបាននាំមុខគេនៅក្នុងបញ្ជីកំពូលអ្នកមានរបស់ពិពភលោក។ សព្វថ្ងៃនេះប្រទេសចិនមានមហាសេដ្ឋី៦២៦នាក់ គឺកើនឡើង២៣៨នាក់លើសពីឆ្នាំមុន។

 

បើប្រៀបធៀបចំនួនមហាសេដ្ឋីសរុបក្នុង​ប្រទេស មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះដែលខ្ពស់ជាងចិន គឺមានមហាសេដ្ឋី៧២៤នាក់។ ទោះជាយ៉ាងណា ចំនួនកំពូលអ្នកមានចិននេះមិនបានគិតបញ្ចូលមហាសេដ្ឋីនៅក្រុងម៉ាកាវ និងក្រុងហុងកុងទេ។ 

 

 

មិនត្រឹមតែប្រទេសចិនមានចំនួនមហាសេដ្ឋីកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែកំពូលអ្នកមានទាំងនោះក៏មានទ្រព្យកាន់តែច្រើនថែមទៀតដែរ។

 

មហាសេដ្ឋីទាំង៦២៦នាក់របស់ប្រទេសចិនឆ្នាំនេះមានទ្រព្យសម្បត្តិសរុប២,៥ទ្រីលានដុល្លារ គឺលើសពីឆ្នាំមុនទ្វេដង។ បើគិតទ្រព្យជាមធ្យមសម្រាប់មហាសេដ្ឋីម្នាក់ៗគឺ៤ពាន់លានដុល្លារ។

 

បើប្រៀបទ្រព្យសម្បត្តិសរុបនៅក្នុងបញ្ជីកំពូលអ្នកមានពិភពលោក ទ្រព្យមហាសេដ្ឋីចិនមានចំណែកប្រហែល១ភាគ៥។

 

ក្នុងចំណោមលំដាប់ថ្នាក់កំពូលអ្នកមានចិនឆ្នាំនេះ មហាសេដ្ឋីលក់ទឹកសុទ្ធ Zhong Shanshan មានទ្រព្យច្រើនជាងគេគឺស្មើនឹង៦៨,៩ពាន់លានដុល្លារ។

 

កំពូលអ្នកមានក្នុងបណ្តាញសង្គម គឺលោក Zhang Yiming ដែលបង្កើតកម្មវិធីTik-Tok ក៏បានឆ្លងកាត់ព្យុះភ្លៀងពីសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចនិងប្រមូលទ្រព្យសម្បត្តិបាន១៩,៤ពាន់លានដុល្លារដែរ។ 

 

ខាងក្រោមនេះជាបញ្ជីឈ្មោះកំពូលអ្នកមានទាំង១០របស់ប្រទេសចិនក្នុងឆ្នាំ២០២១៖

១/ លោក Zhong Shanshan

មានទ្រព្យសរុប៦៨,៩ពាន់លានដុល្លារ ភាគច្រើនបានមកពីការលក់ទឹកនិងភេសជ្ជៈ

 

២/ លោក Ma Huateng

មានទ្រព្យសរុប ៦៥,៨ពាន់លានដុល្លារ ភាគច្រើនបានមកពីបណ្តាញផ្សព្វផ្សាយលើអ៊ីនថឺណិត

 

៣/ លោក Colin Zheng Huang

មានទ្រព្យសរុប ៥៥,៣ពាន់លានដុល្លារ ភាគច្រើនបានមកពីពាណិជ្ជកម្ម E-Commerce

 

៤/ លោក Jack Ma

មានទ្រព្យសរុប ៤៨,៤ពាន់លានដុល្លារ ភាគច្រើនបានពីពាណិជ្ជកម្ម​ E-Commerce

 

៥/ លោក Wang Wei 

មានទ្រព្យ៣៩ពាន់លានដុល្លារ ភាគច្រើនបានមកពីក្រុមហ៊ុនវេចខ្ចប់និងដឹកជញ្ជូន

 

៦/ លោក He Xiangjian

មានទ្រព្យសរុប ៣៧,៧ពាន់លានដុល្លារ ភាគច្រើនបានមកពីការលក់ផលិតផលប្រើប្រាស់ក្នុងផ្ទះ

 

៧/ លោក Zhang Yiming 

មានទ្រព្យសរុប ៣៥,៦ពាន់លានដុល្លារ ភាគច្រើនបានមកពីក្រុមហ៊ុន Tik-Tok

 

៨/ លោក Qin Yinglin

មានទ្រព្យសរុប៣៣,៥ពាន់លានដុល្លារ ភាគច្រើនបានមកពីពាណិជ្ជកម្មបង្កាត់ពូជជ្រូក

 

៩/ លោក William Lei Ding

មានទ្រព្យសរុប៣៣ពាន់លានដុល្លារ ភាគច្រើនបានមកពីការបង្កើតល្បែងលើអ៊ីនថឺណិត

 

១០/ លោកស្រី Yang Huiyan

មានទ្រព្យសរុប២៩,៦ពាន់លានដុល្លារ ភាគច្រើនបានមកពីវិស័យអចលនទ្រព្យ

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់