កម្សាន្ត | December 17, 2020 | 1,130

ប្រកាសទាំងខ្លួនកំពុងឈឺតារា Facebook ល្បីឈ្មោះ Ah Gi Leader ត្រៀមនឹងចុះទៅបិទទីតាំងចំពោះតំណាងចែកចាយលក់ឥវ៉ាន់កូទីផ្សារ

 

ទោះបីជាពេលនេះស្រីស្អាត Ah Gi Leader ធ្លាក់ខ្លួនឈឺសម្រាកនៅមន្ទីរពេទ្យព្យាបាលអស់រយៈពេលជាង១អាទិត្យទៅហើយក្ដីក៏កញ្ញា មិនភ្លេចរឿងរកស៊ីដែរតែងតែតាមដានរាល់សកម្មភាពតំណាងចែកចាយមួយចំនួនរបស់នាង ដែលលក់ឥវ៉ាន់កូទីផ្សារខ្លាំង។

 

Ah Gi Leader ថាកុំឃើញខ្លួនឈឺដេកពេទ្យមិនបានឡាយលក់ឥវ៉ាន់ប៉ុន្មានថ្ងៃចង់មកក្រឡុក បានតាមចិត្តឲ្យសោះកុំស្មានថាធ្វើអ្វីនាង មិនដឹងនោះហេតុដូច្នេះហើយទើបកញ្ញា សូមផ្ដាំទៅតំណាងចែកចាយដែលលក់កូទីផ្សារមួយចំនួនថាខ្លួននឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ហើយចុះបិទទីតាំងតែម្ដងកុំមកចង់ខ្លាំង។ អគ្គនាយិកាស្រីវ័យក្មេងរូបនេះបន្ថែមថា ឡេថែរក្សាស្បែក Ah Gi របស់កញ្ញាគឺជាប្រភេទឡេជួយបំប៉នស្បែកប្រើរយៈពេល៣ថ្ងៃប៉ុណ្ណោះធ្វើឲ្យស្បែកសភ្លឺថ្លាបំបាត់ស្លាកស្នាមតែម្ដង។

 

 

តែគួរឲ្យស្ដាយដោយសារតែឈឺប៉ុន្មានថ្ងៃនេះទើបតំណាងចែកចាយមួយចំនួនកូ ក្រឡូកទីផ្សារលក់ថោកជាងក្រុមហ៊ុនកំណត់ធ្វើឲ្យប៉ះពាល់ដល់តំណាងចែកចាយមួយចំនួនទៀតពិបាកលក់។ ដូច្នេះចំពោះអ្នកដែលលក់នៅលើទីផ្សារធ្វើឲ្យខុសគោលការណ៍ក្រុមហ៊ុនដែលបានកំណត់ ក្រុមហ៊ុននឹងចុះទៅបិទទីតាំងហើយដកហូតផលិតផលមកវិញរួចហើយដាក់ពាក្យបណ្ដឹងចាត់ការទៅតាមផ្លូវច្បាប់កុំឲ្យខូចឈ្មោះក្រុមហ៊ុន និងអ្នកតំណាងចែកចាយដែលគេធ្វើល្អមួយចំនួនទៀត។ 

 

 

មួយវិញទៀតស្រីស្អាត Ah Gi Leader សូមផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនដែលប្រើផលិតផល Ah Gi នាពេលកន្លងមកឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះផលិតផលក្លែងក្លាយច្រើនណាស់ ប្រើហើយធ្វើឲ្យខូចស្បែកក៏មាន។ ហេតុដូចនេះហើយកញ្ញា សូមឲ្យពុកម៉ែបងប្អូនមុននឹងប្រើពិនិត្យមើលឲ្យបានច្បាស់លាស់ជៀសវាងប្រើហើយស្ដាយក្រោយ៕

 

អត្ថបទ​ ៖ អាដាម

 

មតិយោបល់