កម្សាន្ត | December 11, 2020 | 928

ទោះជួបវិបត្តិខ្លះៗព្រោះតែជំងឺកូវីដ១៩តែ សន វេជ្ជបុត្រ នៅតែបន្តការងារមនុស្សធម៌យ៉ាងសកម្ម

 

តារាចម្រៀងដែលសកម្មនឹងការងារមនុស្សធម៌លោក សន វេជ្ជបុត្រ នៅតែបំពេញការងារមនុស្សធម៌របស់ខ្លួនគួរឱ្យសរសើរ បើទោះបីជាកំពុងរងសម្ពាធខ្លះៗនៃស្ថានភាពជំងឺកូវីដ ១៩ក៏ដោយ។

 

ជាក់ស្ដែងកាលពីពេលថ្មីៗលោកបានលេចមុខជាថ្មី ទៅធ្វើសកម្មភាពសប្បុរសធម៌ដល់ខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន។

 

ក្នុងដំណើរនេះ លោកបាននាំយកនូវអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនទៅឧបត្ថម្ភជូនដល់ព្រឹទ្ធាចារ្យផង ដែលកាយវិការនេះ ក្រោយលោកទើបបានដឹងលឺថា ព្រឹទ្ធាចារ្យ បាន និងកំពុងរស់នៅក្នុងជីវភាពលំបាកលំបិន។

 

 

លោកបានបញ្ជាក់ថាសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន ដែលជាមរតកមនុស្សរស់ បច្ចុប្បន្នលោកតាកំពុងរស់នៅយ៉ាងកម្សត់នៅភូមិត្រពាំងរុន២ ចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង ដោយលំនៅដ្ឋានគាត់ស្ថិតនៅឆ្ងាយពីទីប្រជុំជន និងការធ្វើដំណើរមានការលំបាកខ្លាំងថែមទៀត។

 

"ខ្ញុំបាននាំយកអំណោយខ្លះៗជួយដល់គាត់ វាមិនច្រើនទេ តែហោចណាស់ ក៏គ្រាន់សម្រាលការលំបាករបស់គាត់បានមួយគ្រាដែរ" សន វិជ្ជបុត្រ ថ្លែង។

 

ក្រោយពីជួបសួរសុខទុក្ខ និងជូនអំណោយសប្បុរសធម៌ខ្លះឲ្យទៅវីរសិល្បករខាងលើហើយ ឯកឧត្តម ក៏បានបន្តដំណើរទៅ​ចែក​កង់​ចំនួន៦គ្រឿងទៀត ជូនដល់សិស្សក្រីក្រគ្មានលទ្ធភាពទិញកង់ធ្វើដំណើរទៅសិក្សា។ ក្រៅពីនេះ ក៏មានសម្ភារៈសិក្សាខ្លះទៀត ដែលឯកឧត្តម បានចែកជូនដល់សិស្សរៀននៅសាលាបឋមសិក្សាភូមិធំថ្មី ក្នុងទឹកដីភូមិព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

 

 

នេះមិនមែនជាលើកទី១ទេដែលតារាចម្រៀង សន វិជ្ជបុត្រ បង្កើតឲ្យមានសកម្មភាពមនុស្សធម៌ឡើង ដែលកន្លងទៅគេបានឃើញតារាចម្រៀងរូបនេះធ្លាប់បានចុះចែកអំណោយដោយការចំណាយថវិកាផ្ទាល់ខ្លួន និងទទួលបានពីសប្បុរសជនក្នុងនិងក្រៅប្រទេសជាហូរហែ ទាំងការជួយដល់ក្មេងកំព្រា គ្រួសារជនរងគ្រោះក្រីក្រ ចាស់ជរាគ្មានទីពឹងជាដើម៕

ទោះជួបវិបត្តិខ្លះៗព្រោះតែជំងឺកូវីដ១៩តែ សន វេជ្ជបុត្រ នៅតែបន្តការងារមនុស្សធម៌យ៉ាងសកម្ម

 

តារាចម្រៀងដែលសកម្មនឹងការងារមនុស្សធម៌លោក សន វេជ្ជបុត្រ នៅតែបំពេញការងារមនុស្សធម៌របស់ខ្លួនគួរឱ្យសរសើរ បើទោះបីជាកំពុងរងសម្ពាធខ្លះៗនៃស្ថានភាពជំងឺកូវីដ ១៩ក៏ដោយ។

ជាក់ស្ដែងកាលពីពេលថ្មីៗលោកបានលេចមុខជាថ្មី ទៅធ្វើសកម្មភាពសប្បុរសធម៌ដល់ខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន។

 

ក្នុងដំណើរនេះ លោកបាននាំយកនូវអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនទៅឧបត្ថម្ភជូនដល់ព្រឹទ្ធាចារ្យផង ដែលកាយវិការនេះ ក្រោយលោកទើបបានដឹងលឺថា ព្រឹទ្ធាចារ្យ បាន និងកំពុងរស់នៅក្នុងជីវភាពលំបាកលំបិន។

លោកបានបញ្ជាក់ថាសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន ដែលជាមរតកមនុស្សរស់ បច្ចុប្បន្នលោកតាកំពុងរស់នៅយ៉ាងកម្សត់នៅភូមិត្រពាំងរុន២ ចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង ដោយលំនៅដ្ឋានគាត់ស្ថិតនៅឆ្ងាយពីទីប្រជុំជន និងការធ្វើដំណើរមានការលំបាកខ្លាំងថែមទៀត។

"ខ្ញុំបាននាំយកអំណោយខ្លះៗជួយដល់គាត់ វាមិនច្រើនទេ តែហោចណាស់ ក៏គ្រាន់សម្រាលការលំបាករបស់គាត់បានមួយគ្រាដែរ" សន វិជ្ជបុត្រ ថ្លែង។

 

 

ក្រោយពីជួបសួរសុខទុក្ខ និងជូនអំណោយសប្បុរសធម៌ខ្លះឲ្យទៅវីរសិល្បករខាងលើហើយ ឯកឧត្តម ក៏បានបន្តដំណើរទៅចែកកង់ចំនួន៦គ្រឿងទៀត ជូនដល់សិស្សក្រីក្រគ្មានលទ្ធភាពទិញកង់ធ្វើដំណើរទៅសិក្សា។ ក្រៅពីនេះ ក៏មានសម្ភារៈសិក្សាខ្លះទៀត ដែលឯកឧត្តម បានចែកជូនដល់សិស្សរៀននៅសាលាបឋមសិក្សាភូមិធំថ្មី ក្នុងទឹកដីភូមិព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

 

នេះមិនមែនជាលើកទី១ទេដែលតារាចម្រៀង សន វិជ្ជបុត្រ បង្កើតឲ្យមានសកម្មភាពមនុស្សធម៌ឡើង ដែលកន្លងទៅគេបានឃើញតារាចម្រៀងរូបនេះធ្លាប់បានចុះចែកអំណោយដោយការចំណាយថវិកាផ្ទាល់ខ្លួន និងទទួលបានពីសប្បុរសជនក្នុងនិងក្រៅប្រទេសជាហូរហែ ទាំងការជួយដល់ក្មេងកំព្រា គ្រួសារជនរងគ្រោះក្រីក្រ ចាស់ជរាគ្មានទីពឹងជាដើម៕

អត្ថបទ ៖ អាដាម

 

មតិយោបល់